Skip to main content

Cambodia - កម្ពុជា

កម្មវិធី National Awards ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់វិស័យថតរូបនៅក្នុងបណ្តាប្រទេសជាង៦០ នៅជុំវិញពិភពលោក។ កម្មវិធីនេះផ្តល់រង្វាន់ដល់រូបថតមួយសន្លឹកដែលល្អផ្តាច់គេ នៅក្នុងចំណោមប្រធានបទទាំង១០ ហើយក៏ជាឱកាសបន្ថែមមួយទៀតផងដែរ សម្រាប់ឲ្យអ្នកថតរូបទទួលបានពានរង្វាន់ដែលមានការទទួលស្គាល់ទាំងនៅក្នុងស្រុកនិងនៅលើឆាកអន្តរជាតិ។

 

កម្មវិធីនេះត្រូវបានបង្កើតឡើងកាលពី៨ឆ្នាំមុន និងមានអ្នកប្រកួតផ្តាច់ព្រ័ត្ររូមជាមួយអ្នកឈ្នះ National Award ជាង៤០០នាក់មកហើយ ដែលទទួលបានកិត្តិយស និងបានបង្ហាញមុខមាត់នៅលើពិភពលោក។ ជើងឯកនឹងទទួលបានរង្វាន់ជាឧបករណ៍ថតរូបពីក្រុមហ៊ុន Sony ជាមួយការដាក់បញ្ចូលរូបថតទៅក្នុងកម្រងសៀវភៅអ្នកឈ្នះ ព្រមទាំងការតាំងពិព័រណ៍រូបថតប្រចាំឆ្នាំ

 

ចូលរួមឥឡូវនេះ

 

ចំណាំ៖

ដើម្បីមានសិទ្ធិចូលរួមកម្មវិធី National Award នេះ លោកអ្នកត្រូវមានសញ្ជាតិនិងកំពុងរស់នៅក្នុងប្រទេសរបស់ខ្លួន។

រាល់រូបថតដែលបានដាក់ប្រកួតក្នុង Open categories ក្នុងចំណោមប្រធានបទទាំង១០នោះ នឹងត្រូវបានចូលរួមប្រកួតដណ្តើមយក National Awards ប្រចាំប្រទេសរបស់អ្នក ដោយស្វ័យប្រវត្តិ។